• ការរក្សាសុវត្ថិភាពនៅពេលអ្នកព្យាយាមអុជកំដៅផ្ទះសម្បែងរបស់អ្នក ក្នុងអាកាសធាតុរដូវរងា
    Jul 19 2024
    នៅពេលដែលសីតុណ្ហភាពបន្តធ្លាក់ចុះត្រជាក់នៅទូទាំងប្រទេស មានការព្រមានថ្មីៗសម្រាប់ប្រជាជនអូស្ត្រាលី ឱ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចកើតមានឡើង នៃការអុជកំដៅផ្ទះរបស់អ្នក។ វាកើតឡើងបន្ទាប់ពីមានករណីភ្លើងឆេះផ្ទះជាហូរហែ និងការពុលកាបូនម៉ូណូអុកស៊ីតនៅក្នុងរដូវរងានេះ។
    Show more Show less
    6 mins
  • khmer_240719_criminal_record_digital
    Jul 19 2024
    ក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឯកភាព ដាក់ឱ្យដំណើរការជាផ្លូវការនូវ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលអាចផ្ទៀងផ្ទាត់ តាមរយៈ QR Code លើព្រឹត្តិបត្រថ្កោលទោស លេខ៣ របស់ក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
    Show more Show less
    3 mins
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤
    Jul 18 2024
    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** វីដេអូមួយបង្ហាញពីកុមារកំពុងត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅក្នុងបន្ទប់ឃុំឃាំងរបស់ប៉ូលីសឃ្វីនស្លេន។ ** អាជ្ញាធរឥណ្ឌូណេស៊ីស្ទាក់ចាប់ការដឹកជញ្ជូនថ្នាំញៀន មេតំហ្វេតាមីន ជាង១០០គីឡូក្រាម ឆ្ពោះមកកាន់ប្រទេសអូស្ត្រាលី។ ** ប៉ូលិសកំពុងស៊ើបអង្កេតការស្លាប់មនុស្ស៦នាក់ដែលរកឃើញក្នុងបន្ទប់សណ្ឋាគារប្រណីតក្នុងទីក្រុងបាងកក។
    Show more Show less
    3 mins
  • ការបើកថ្នាក់សិក្សាភាសាខ្មែរថ្មីដោយឥតគិតថ្លៃ នៅវត្តសមណគោតមារាម ទីក្រុងម៉ែលប៊ន
    Jul 17 2024
    អូស្រ្តាលីជាប្រទេសពហុវប្បធម៌ ចម្រុះជាតិសាសន៍ ដែលប្រើប្រាស់ភាសាជាង៣០០ភាសា រាប់ទាំងភាសារបស់ជនជាតិដើម ជាង១០០ភាសា។ ទោះបីជាភាសាអង់គ្លេស ជាភាសាផ្លូវការក៏ដោយ ក៏ភាសាកំណើតត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងនោះក៏មានភាសាខ្មែរយើងដូចគ្នាដែរ។ ដោយទទួលបានការស្នើរសុំ និងមើលឃើញពីភាពចាំបាច់ កាលពីពេលថ្មីៗនេះ វត្តសមណគោតមារាមដែលស្ថិតនៅភាគខាងកើតក្រុងម៉ែលប៊ន បានបង្កើតនូវថ្នាក់រៀនភាសាខ្មែរកម្រិតដំបូង សម្រាប់បងប្អូនកូនចៅខ្មែរដែលចង់ចេះភាសាជាតិរបស់ខ្លួន។
    Show more Show less
    8 mins
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤
    Jul 17 2024
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីនិយាយថា អ្នកគ្រប់គ្រងឯករាជ្យដែលទើបតែតែងតាំងថ្មី នៃសហជីពសំណង់ CFMEU នឹងមានអំណាច "បោសសម្អាត" អង្គភាពនេះ។ ** ការរំលឹកដល់ជនរងគ្រោះនៃគ្រោះមហន្តរាយធ្លាក់យន្តហោះ MH17 ក្នុងខួប១០ឆ្នាំ។ ** IMFព្រមានថា អតិផរណាអាចធ្វើឱ្យអត្រាការប្រាក់ក្នុងប្រទេសអូស្រ្តាលីស្ថិតនៅខ្ពស់ក្នុងរយៈពេលយូរទៀត។
    Show more Show less
    14 mins
  • ឧទ្ធម្ភាគចក្រយោធា និងអាកាសយានិក ២នាក់ បាត់ខ្លួន នៅតំបន់ជួរភ្នំក្រវ៉ាញ នៅ​មិនទាន់មានដំណឹង
    Jul 17 2024
    រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៤ថ្ងៃហើយ ដែលឧទ្ធម្ភាគចក្រយោធា ១គ្រឿង និងអាកាសយានិក ជាកងទ័ពអាកាស ២នាក់ បានបាត់ខ្លួន នៅតំបន់ជួរភ្នំក្រវ៉ាញ។ ក្នុងប្រតិបត្តិការរយៈពេល ៤ថ្ងៃមកនេះ កងទ័ពកម្ពុជារុករក មិនទាន់មានតម្រុយណាមួយ ជាក់លាក់ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ បាត់ខ្លួននោះនៅឡើយទេ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត។
    Show more Show less
    3 mins
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤
    Jul 16 2024
    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Donald Trump ជ្រើសរើសប្រធានាធិបតីអាមេរិករងសម្រាប់បក្សលោក។ ** ធនាគារធំៗរបស់អូស្ត្រាលីរងការចោទប្រកាន់ថាមិនបានបំពេញតាមគោលដៅអាកាសធាតុ។ ** ការស្ទង់មតិថ្មី៖ វិបត្តិថ្លៃចំណាយការរស់នៅកំពុងធ្វើឱ្យគណបក្សលេប័រសហព័ន្ធ បាត់បង់ប្រជាប្រិយភាព។
    Show more Show less
    4 mins
  • What is road rage and how to deal with it? - តើអ្នកដឹងពីរបៀបដោះស្រាយកំហឹងដែលកើតឡើងនៅលើដងវិថីដែរឬទេ?
    Jul 16 2024
    Aggressive driving is a continuum of bad driving behaviours which increase crash risk and can escalate to road rage. People who engage in road rage may be liable for traffic offences in Australia, have their car insurance impacted and most importantly put their lives and those of others at risk. Learn about the expectations around safe, responsible driving and what to do when you or a loved one are involved in a road rage incident. - ការបើកបរមិនសុភាពរាបសារនៅលើដងវិថី ជារឿយៗអាចក្លាយទៅជាកំហឹងនៅលើដងផ្លូវ។ តើអ្នកអាចកត់សម្គាល់សញ្ញានៃការបើកបរដោយឆេវឆាវបានដែរឬទេ? តើអ្នកដឹងពីរបៀបដោះស្រាយល្អបំផុតចំពោះឧបទ្ទវហេតុខឹងសម្បារនៅលើដងផ្លូវទេ? ឬតើវាប៉ះពាល់ដល់ការធានារ៉ាប់រងរថយន្តរបស់អ្នកយ៉ាងដូចម្តេចខ្លះ? នៅក្នុងរបាយការណ៍ពន្យល់ពីអូស្ត្រាលីវគ្គនេះ យើងស្វែងយល់អំពីស្តង់ដារសម្រាប់ការបើកបរប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ ក្នុងប្រទេសអូស្ត្រាលី ហើយតើមានជំហានអ្វីខ្លះដែលត្រូវធ្វើ ប្រសិនបើអ្នក ឬមនុស្សជាទីស្រឡាញ់ពាក់ព័ន្ធ នឹងឧបទ្ទវហេតុហិង្សានៅលើដងផ្លូវដោយសារតែការខឹងសម្បារនោះ។
    Show more Show less
    12 mins